សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណប្រធានាធិបតីកូរ៉េ ដែលបានផ្ញើសារជូនពរ និងប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ឆ្ពោះទៅខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូត នាឆ្នាំ២០២៧
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណប្រធានាធិបតីកូរ៉េ ដែលបានផ្ញើសារជូនពរ និងប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ឆ្ពោះទៅខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូត នាឆ្នាំ២០២៧

https://www.cgb-media.com/  

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ លោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះសារលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។

តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយគ្នា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជាក់ស្តែងទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា នៅក្នុងឱកាសដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នាឆ្នាំ២០២៧ ខាងមុខនេះ សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតី Lee Jae-myung ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាបន្តពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ព្រមទាំងចំណងទាក់ទងរវាងប្រជាជននិងប្រជាជន សំដៅបម្រើឧត្តមប្រយោជន៍នៃប្រជាជាតិទាំងសងខាង។

ជាចុងបញ្ចប់នៃសារលិខិត សម្តេចតេជោ ហ៊ុន សែន បានជូនពរ លោក Lee Jae-myung បន្តទទួលបាននូវសុខភាពល្អបរិបូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រសិទ្ធពរជូនប្រជាជននៃសាធារណរដ្ឋកូរ៉េ សូមបន្តទទួលបាននូវសុភមង្គល និងវិបុលភាពជានិច្ចនិរន្តរ៍៕


أحدث أقدم