ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល

https://www.cgb-media.com/  

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ បានប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកជំនាញ និងតំណាងវិស័យឯកជនអន្តរជាតិ ក្នុងកិច្ចពិភាក្សាតុមូលទី១ ស្តីពី «កាលានុវត្តភាព និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត» ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ប្រកបដោយតុល្យភាពរវាងនវានុវត្តន៍ ភាពប្រកួតប្រជែង ការទទួលខុសត្រូវ និងការគ្រប់គ្រងហានិភ័យផ្នែកសីលធម៌។

កិច្ចពិភាក្សានេះមានបទបង្ហាញគន្លឹះដោយលោកបណ្ឌិត Seydina Moussa NDIAYE នាយកកម្មវិធី FORCE-N និងជាប្រធានក្រុមស្រាវជ្រាវ ALIVE នៃសាកលវិទ្យាល័យឌីជីថល Cheikh Hamidou Kane ប្រទេសសេណេហ្គាល់ និងលោក Alexandre ZAPOLSKY ប្រធានក្រុមហ៊ុន LINAGORA ប្រទេសបារាំង។

ក្រោមការសម្របសម្រួលដោយលោក បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិន៖

Benedikt WECHSLER ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសស្វីសប្រចាំអង្គការយូណេស្កូ (UNESCO) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, លោក Didier NKURIKIYIMFURA នាយកផ្នែកបច្ចេកវិទ្យាថ្មីៗ និងបញ្ញាសិប្បនិម្មិត នៃអង្គការ Smart Africa, លោកសាស្ត្រាចារ្យ Yassine LAKHNECH ប្រធានសាកលវិទ្យាល័យ Grenoble Alpes ប្រទេសបារាំង, លោកបណ្ឌិត Seydina Moussa NDIAYE នាយកកម្មវិធី FORCE-N និងជាប្រធានក្រុមស្រាវជ្រាវ ALIVE នៃសាកលវិទ្យាល័យឌីជីថល Cheikh Hamidou Kane, លោក Mihnea COSTOIU សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា POLITEHNICA Bucharest និងលោក Benoit FOREST នាយកប្រតិបត្តិការ និងទិន្នន័យ នៃក្រុមហ៊ុន VINCI Airports។

កិច្ចពិភាក្សាបានផ្តោតលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដែលធានាអធិបតេយ្យភាពជាតិ កិច្ចការពារទិន្នន័យបុគ្គល ភាពលម្អៀងនៃក្បួនដោះស្រាយ និងការធានាបរិយាបន្នសម្រាប់ភាសា និងវប្បធម៌ក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដែលនៅមានធនធានឌីជីថលតិចតួច។ ប្រធានបទទាំងនេះឆ្លើយតបនឹងបញ្ហាប្រឈមរួម គឺការធានាឱ្យការអភិវឌ្ឍបញ្ញាសិប្បនិម្មិតបង្កើតកាលានុវត្តភាព ទន្ទឹមនឹងការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងភាពចម្រុះនៃភាសា និងវប្បធម៌៕


أحدث أقدم