ចាប់ខ្លួននាយនគរបាលរដ្ឋបាលប៉ុស្តិ៍ មេភូមិ និងស្មៀនឃុំសោម ក្នុងស្រុកគីរីវង់ ខេត្តតាកែវ ពាក់ព័ន្ធបទល្មើសក្លែងឯកសារធ្វើអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតខុសច្បាប់
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ចាប់ខ្លួននាយនគរបាលរដ្ឋបាលប៉ុស្តិ៍ មេភូមិ និងស្មៀនឃុំសោម ក្នុងស្រុកគីរីវង់ ខេត្តតាកែវ ពាក់ព័ន្ធបទល្មើសក្លែងឯកសារធ្វើអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតខុសច្បាប់

https://www.cgb-media.com/  

(តាកែវ)៖ មន្ត្រីមូលដ្ឋាន៣នាក់ និងអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត នៅក្នុងស្រុកគីរីវង់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្ត ឃាត់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រួចហើយបញ្ជូនមកកាន់ អយ្យការអមសាលាដំបូងខេត្តតាកែវ ដែលពាក់ព័ន្ធទៅនឹងក្លែងឯកសារធ្វើអត្តសញ្ញាណបណ្ណខុសច្បាប់។

សមត្ថកិច្ចខេត្តតាកែវ បានប្រាប់ថា មនុស្សចំនួន៥នាក់ ដែលត្រូវកម្លាំងព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនរួមមាន៖ នាយនគរបាលមេប៉ុស្តិ៍រដ្ឋបាលឃុំសោម មេភូមិ (អតីតមេឃុំ) ឃុំសោម និងស្មៀនឃុំសោម ព្រមទាំងអ្នកពាក់ព័ន្ធ២នាក់ទៀត។

មនុស្សទាំង៥នាក់ ត្រូវបានចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធទៅនឹងការក្លែងឯកសារធ្វើអត្តសញ្ញាណបណ្ណខុសច្បាប់។ លោក ងួន ឌីណា អភិបាលស្រុកគីរីវង់ បានទទួលស្គាល់ថា ពិតជាមានករណីឃាត់ខ្លួនស្មៀនឃុំ និងមេប៉ុស្តិ៍ឃុំសោម ដោយក្រុមការងារក្រសួង និងស្នងការនគរបាលខេត្តពិតប្រាកដមែន។

លោកបានថ្លែងថា «ពាក់ព័ន្ធនឹងករណីរឿងលម្អិត រដ្ឋបាលស្រុកមិនទាន់បានដឹងច្បាស់នោះទេរហូតមកដល់ពេលនេះ ដោយសារក្រុមការងារក្រសួងចុះផ្ទាល់តែម្តង។ ពេលនេះស្រុកទទួលព័ត៌មានថា ពួកគាត់ត្រូវបញ្ជូនទៅតុលាការ កាលពីព្រឹកមិញ»។

ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួននេះលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានប្រាប់ Fresh News ថា មនុស្សទាំង៥នាក់ កំពុងតែត្រូវបានសួរនាំនៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធទៅនឹងការធ្វើអត្តសញ្ញាណបណ្ណ និងការធ្វើសំបុត្រកំណើតក្លែងក្លាយឲ្យជនបរទេស ហើយការសម្រេចចោទប្រកាន់ ឬឃុំខ្លួនយ៉ាងណា ទាល់តែការសួរនាំបានរួចរាល់ទើបមានការសម្រេចជាក្រោយ៕


أحدث أقدم