គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកគ្នា បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង៨នាក់រងរបួស នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកគ្នា បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង៨នាក់រងរបួស នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

https://www.cgb-media.com/  

(កំពង់ឆ្នាំង)៖ មនុស្ស៣នាក់បានស្លាប់ និង៨នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងរវាងរថយន្ត និងរថយន្ត នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៦៣-៦៤ ស្ថិតក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តក្រុង១គ្រឿង ម៉ាក GRANBIRD ពណ៌ក្រហមជារថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ភ្នំពេញពេញចិត្តដឹកអ្នកតំណើរ ពាក់ផ្លាកលេខភ្នំពេញ3A-6901 បើកបរដោយឈ្មោះ ដួង មុនី អាយុ៦៤ឆ្នាំ ពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក SANG YONG ISTANA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Q-1934 បើកបរដោយឈ្មោះ សៀក ង៉ា អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្កុលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) និងមានអ្នករួមដំណើរជាមួយ២នាក់ទៀតបានស្លាប់។ ខណៈរថយន្ដក្រុងដឹកដំណើររងរបួស៨នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីមូលហេតុ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្នរថយន្ដទាំង២ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីដោះស្រាយតាមច្បាប់។

ជាមួយគ្នានេះ លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់អ្នកបើកបរតាមដងផ្លូវសាធារណៈ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានការធ្វេសប្រហែស ខណៈពេលកំពុងបើកបរ និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងសូមកុំបើកបរក្នុងស្ថានភាពស្រវឹង បើកបរត្រូវមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបមានសុវត្ថិភាពទាំងអស់គ្នា។ ការបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ គឺជាគន្លឹះដ៏សំខាន់ដើម្បីចៀសវាងគ្រោះថ្នាក់ និងធានាសុវត្ថិភាពសម្រាប់ខ្លួនយើង អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាផងដែរ៕


أحدث أقدم