ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ និងខេត្តកំពត
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ និងខេត្តកំពត

ខេត្តកណ្តាល តាកែវ កំពត៖ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញរបស់នាយកដ្ឋាន ចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ និងខេត្តកំពត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួងបានចុះពិនិត្យវាយតម្លៃការងារថែទាំចំនួនបីទីតាំង រួមមាន ៖ ទី១)ប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី២)ប្រព័ន្ធធារាសាស្ត្រហនុមាន ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ និង ទី៣)ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ស្ថិតក្នុងស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផល ក្រុមការងារពិនិត្យឃេីញថា ប្រព័ន្ធធារាសាស្ត្រទាំងបីខាងលេី ទទួលបានការជួសជុល និងថែទាំ (O&M) បានល្អប្រសេីរសម្រាប់បម្រេីដល់ការស្រោចស្រព និងប្រេីប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់៕
Previous Post Next Post