លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថាការចូលរួមផ្សព្វផ្សាយរបស់បុគ្គលមានប្រជាប្រិយ និងអង្គភាពសារព័ត៌មាន ពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគពីសប្បុរសជនកាន់តែច្រើន និងគ្រប់ទិសទី ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញញឹមដល់ទារក និងកុមារនៅកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២០៤៥ ក្នុងឱកាសបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយបុគ្គលមានប្រជាប្រិយ និងតំណាងអង្គភាពសារព័ត៌មាននានា ដែលបានគាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលកន្លងមក ក៏ដូចជានៅពេលខាងមុខ៕
Previous Post Next Post