លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថាការចូលរួមផ្សព្វផ្សាយរបស់បុគ្គលមានប្រជាប្រិយ និងអង្គភាពសារព័ត៌មាន ពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគពីសប្បុរសជនកាន់តែច្រើន និងគ្រប់ទិសទី ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញញឹមដល់ទារក និងកុមារនៅកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២០៤៥ ក្នុងឱកាសបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយបុគ្គលមានប្រជាប្រិយ និងតំណាងអង្គភាពសារព័ត៌មាននានា ដែលបានគាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលកន្លងមក ក៏ដូចជានៅពេលខាងមុខ៕
Tags:
ព័ត៌មានជាតិ