ខេត្តកណ្តាល តាកែវ កំពត៖ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញរបស់នាយកដ្ឋាន ចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ និងខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួងបានចុះពិនិត្យវាយតម្លៃការងារថែទាំចំនួនបីទីតាំង រួមមាន ៖ ទី១)ប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី២)ប្រព័ន្ធធារាសាស្ត្រហនុមាន ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ និង ទី៣)ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ស្ថិតក្នុងស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផល ក្រុមការងារពិនិត្យឃេីញថា ប្រព័ន្ធធារាសាស្ត្រទាំងបីខាងលេី ទទួលបានការជួសជុល និងថែទាំ (O&M) បានល្អប្រសេីរសម្រាប់បម្រេីដល់ការស្រោចស្រព និងប្រេីប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់៕
Tags:
ព័ត៌មានជាតិ