(ក្រចេះ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជា លីសែ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងក្រចេះ និងលោក សួន ដានី ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានសង្កាត់ក្រគរ បានអញ្ជើញជាសហអធិបតី ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនក្រុមប្រឹក្សាសង្កាត់ក្រគរក្រុងក្រចេះ ខេត្តក្រចេះ នៅក្នុងបរិវេណសាលាបឋមសិក្សាក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
ការរៀបចំកម្មវិធីនេះគឺដើម្បីផ្ដល់ឱកាសឱ្យលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោតស្ទាបស្ទង់មតិបានធ្វើការជ្រើសរើសបេក្ខជនក្រុមប្រឹក្សាសង្កាត់រកាក្រគរ នៃក្រុងក្រចេះ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។ ដើម្បីប្រកួតប្រជែងដណ្ដើមជ័យជំនះ សម្រាប់បេក្ខជនជាសមាជិក គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋក្នុងសង្កាត់របស់យើងឱ្យមានការអភិវឌ្ឍន៍និងភាពសុខសាន្តបន្តទៀត។
ដូច្នេះពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាសង្កាត់រកាកណ្តាលនាពេលនេះ មានគោលបំណង ដូចខាងក្រោម៖
១៖ ឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យប្រកបដោយតម្លាភាពសេរីភាព មិនលំអៀង មិនបក្សពួកនិយម។
២៖ យើងជ្រើសរើសបានក្រុមប្រឹក្សាសង្កាត់ ដែលមានសមត្ថភាព ក្នុងការគ្រប់គ្រងចាត់ចែងអនុវត្តការងារប្រកបដោយ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព ស្អាតស្អំ គោរពច្បាប់ មានការគោរពស្រលាញ់ និងការជឿទុកចិត្តពីប្រជាជនពិតប្រាកដ។
គណៈអធិបតីបានសូមសំណូមពរបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារនេះ និងប្រកាន់ខ្ជាប់ការធ្វើអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ត្រូវអភិវឌ្ឍន៍នៅសង្កាត់ឱ្យមានការរីកចម្រើនប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយសុខក្សេមក្សាន្តធានា ដល់ការបម្រើសេវាសាធារណៈ និងទទួលខុសត្រូវខ្ពស់ ចាំបាច់ត្រូវខិតខំប្រឹងប្រែង អនុវត្តការងារឱ្យបានល្អ ក្នុងការដឹកនាំរបស់
ក្រុមប្រឹក្សាសង្កាត់ឱ្យទទួលបានការរីកចំម្រើនលើគ្រប់វិស័យ គឺបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋក្នុងសង្កាត់ ដើម្បីបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឱ្យមានភាពសម្បូណ៍ សប្បាយ សុខដុមរម្យនា និងសុភមង្គលជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់យើង។
គណៈធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាសង្កាត់ក្រគរ រយៈពេលជិត ៥ឆ្នាំក្នុងអាណត្តិទី៥ របស់ខ្លួនបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ ដែលមានសាមគ្គីភាព នូវចំពោះមុខប្រជាពលរដ្ឋស្រាប់។
សូមឱ្យការបោះឆ្នោតស្ទាបស្ទង់មតិនាពេលនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរីភាព ស្មោះត្រង់ និងរក្សានូវសណ្ដាប់ធ្នាប់ល្អ សូមឱ្យលទ្ធផលដែលទទួលបានការឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់លោក លោកស្រីអង្គបោះឆ្នោត ដែលបានអញ្ជើញចូលរួម និងជាមូលដ្ឋានគ្រឹះសម្រាប់ពិនិត្យ ពិភាក្សា វាយតម្លៃរៀបចំបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅពេលខាងមុខ ដូចនេះការរាប់សន្លឹកឆ្នោត គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុងជាអ្នកបើក និងសរុបលទ្ធផលជាមួយក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ក្រគរ៕
















